2 Corinthians 7

1ហេតុនេះហើយ​បងប្អូន​ជា​ទីស្រលាញ់អើយ! ​ដោយមានសេចក្ដីសន្យាទាំងនេះ​ចូរ​យើង​សំអាតខ្លួនពីភាពស្មោកគ្រោកទាំងឡាយ​ខាង​សាច់ឈាមនិង​ខាង​វិញ្ញាណ​ទាំង​បំពេញ​សេចក្ដី​បរិសុទ្ធដោយ​ការ​កោតខ្លាចព្រះជាម្ចាស់ 2សូមទទួលយើងផង​យើង​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា​ទេ​យើង​មិន​បាន​បំផ្លាញ​អ្នក​ណា​ទេ​ហើយ​យើង​ក៏​មិន​បាន​បោកប្រាស់​អ្នក​ណា​ដែរ។ 3ខ្ញុំនិយាយ​នេះ​មិន​មែន​ជា​ការ​ផ្ដន្ទាទោស​ដល់​អ្នករាល់គ្នា​ទេដ្បិត​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ជាមុន​រួចហើយថាអ្នករាល់គ្នានៅក្នុងចិត្ដ​របស់​យើងដើម្បីបានស្លាប់រស់​ជាមួយ​គ្នា 4ខ្ញុំនិយាយ​ទៅកាន់អ្នករាល់គ្នា​ដោយ​ក្លាហាន​ហើយ​មាន​មោទនៈភាពយ៉ាងខ្លាំងដោយព្រោះអ្នករាល់គ្នា​ខ្ញុំ​បាន​ទទួលការ​កម្សាន្ដ​ចិត្ដ​យ៉ាង​ពោរពេញ​ហើយ​ខ្ញុំ​ក៏​មានអំណរ​យ៉ាង​បរិបូរ​ដែរ​នៅក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង 5ម្យ៉ាងទៀត​កាល​យើង​បាន​មកដល់ស្រុកម៉ាសេដូន​នោះ​រូបកាយ​របស់​យើងគ្មាន​ភាព​ធូរស្បើយសោះប៉ុន្ដែ​ត្រូវ​រងទុក្ខលំបាកគ្រប់បែបយ៉ាង​គឺ​ខាងក្រៅ​មាន​ការតទល់​រីឯ​ខាងក្នុង​មាន​សេចក្ដី​ភ័យខ្លាច 6ប៉ុន្ដែព្រះជាម្ចាស់ដែលកម្សាន្ដចិត្ដ​ពួក​អ្នក​ដែលបាក់ទឹកចិត្ដ​បាន​កម្សាន្ដចិត្ដយើង​ដែរ​តាមរយៈការមកដល់​របស់​លោក​ទីតុស 7មិនត្រឹមតែតាមរយៈការមកដល់​របស់​គាត់ប៉ុណ្ណោះទេគឺតាមរយៈការ​កម្សាន្ដ​ចិត្ដដែលអ្នករាល់គ្នា​បាន​កម្សាន្ដ​ចិត្ដ​គាត់​ដែរ​គាត់​បាន​ប្រាប់យើង​ពី​ការ​ទន្ទឹង​មើល​ផ្លូវ​ពី​ទុក្ខព្រួយ​និង​ភាព​ប្ដូរ​ផ្ដាច់​របស់​អ្នករាល់គ្នា​ដែល​មាន​ចំពោះយើងដូច្នេះ​ធ្វើ​ឲ្យ​ខ្ញុំកាន់តែត្រេកអរ​ថែម​ទៀត 8បើខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ព្រួយ​ចិត្ដដោយសារសំបុត្រនោះ​ខ្ញុំ​មិនស្ដាយក្រោយទេទោះបី​ខ្ញុំ​ស្ដាយក្រោយ​ក៏​ដោយ​ដោយព្រោះ​ខ្ញុំ​យល់ឃើញថាសំបុត្រ​នេះ​បាន​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ព្រួយ​ចិត្ដតែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ 9ឥឡូវនេះខ្ញុំ​ត្រេក​អរ​ណាស់​ប៉ុន្ដែ​មិន​មែន​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ដទេគឺដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ដរហូតដល់​មាន​ការ​ប្រែចិត្ដដ្បិត​អ្នករាល់គ្នា​ព្រួយចិត្ដស្របតាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ដូច្នេះ​អ្នករាល់គ្នា​មិន​បាន​ទទួល​ការខាតបង់​អ្វី​មួយ​ដោយសារយើងទេ 10ព្រោះការ​ព្រួយចិត្ដ​ដែល​ស្របតាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ធ្វើ​ឲ្យ​មាន​ការ​ប្រែចិត្ដ​ដែល​នាំ​ទៅ​ឯ​សេចក្ដីសង្គ្រោះ​នោះ​មិន​គួរ​ស្ដាយក្រោយ​ឡើយប៉ុន្ដែ​ការ​ព្រួយចិត្ដរបស់លោកិយវិញធ្វើ​ឲ្យ​មានសេចក្ដីស្លាប់ 11ដ្បិតមើល៍​ការ​ព្រួយចិត្ដ​បែប​នេះ​ដែលស្របតាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​បាន​ធ្វើឲ្យអ្នករាល់គ្នាឧស្សាហ៍​មាន​ការ​ការពារ​ខ្លួនការ​ឈឺ​ចិត្ដការភ័យខ្លាច​ការ​ទន្ទឹង​មើល​ផ្លូវភាព​ប្ដូរ​ផ្ដាច់​និង​យុត្ដិធម៌! ​ដូច្នេះ​ចំពោះបញ្ហា​នេះ​អ្នករាល់គ្នា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថាខ្លួនបរិសុទ្ធក្នុងគ្រប់​ការ​ទាំងអស់ 12ទោះបីខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នាមែនក៏ដោយ​ក៏​មិនមែនដើម្បីអ្នកដែល​ធ្វើ​ខុស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​លើ​នោះ​ដែរប៉ុន្ដែដើម្បីបង្ហាញ​ឲ្យ​អ្នករាល់គ្នាឃើញ​ពី​សេចក្ដី​ឧស្សាហ៍​របស់​អ្នករាល់គ្នា​ដែល​មាន​ចំពោះយើងនៅចំពោះព្រះជាម្ចាស់ 13ដោយព្រោះការ​នេះ​យើង​ត្រូវ​បាន​កម្សាន្ដ​ចិត្ដប៉ុន្ដែលើសពី​ការ​កម្សាន្ដចិត្ដនេះ​យើង​កាន់តែត្រេកអរថែមទៀតចំពោះអំណរ​របស់​លោក​ទីតុសដ្បិតអ្នកទាំងអស់គ្នា​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​គាត់ធូរស្បើយ​។​ 14ទោះបីខ្ញុំ​បាន​អួតគាត់ខ្លះៗអំពីអ្នករាល់គ្នាក៏ដោយ​ក៏​ខ្ញុំ​មិនមាន​សេចក្ដី​ខ្មាស​ដែរ​ព្រោះ​សេចក្ដី​ទាំងឡាយ​ដែល​យើង​ប្រាប់​ដល់​អ្នករាល់គ្នាជាសេចក្ដីពិតយ៉ាងណា​នោះ​ការ​ដែលយើងអួត​លោក​ទីតុស​អំពី​អ្នករាល់គ្នា​ក៏​ជា​សេចក្ដីពិតយ៉ាងនោះដែរ 15ហើយគាត់កាន់តែមានចិត្ដស្រលាញ់ចំពោះអ្នករាល់គ្នា​ខ្លាំង​ឡើងៗ​ដោយ​នឹកចាំពី​ការ​ស្ដាប់បង្គាប់របស់អ្នករាល់គ្នាពេល​អ្នករាល់គ្នា​បាន​ទទួលគាត់ដោយ​ចិត្ដ​កោតខ្លាចនិងញាប់ញ័រ 16ខ្ញុំត្រេកអរណាស់ដែល​ខ្ញុំ​ទុកចិត្តលើអ្នករាល់គ្នាគ្រប់បែបយ៉ាង
Copyright information for KhmKCB